Cctimesw1140xh150cm copy

សម្តេច ហ៊ុន សែន ​សុំឱ្យកូនខ្មែរគ្រប់រូបស្រឡាញ់«សម្បត្តិបេតិកភណ្ឌជាតិ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ សិល្បករ សិល្បការិនី ចាប៉ីដងវែង កន្លងទៅ។

ភ្នំពេញ៖ ថ្ងៃទី ​៣០​ វិច្ឆិកា ​២០១៦​ - ​៣០ ​វិច្ឆិកា ​ឆ្នាំ២០២១នេះ ​គឺ​ជា​ខួប​៥​ឆ្នាំ​គត់​នៃកា​រ​ដាក់​បញ្ចូល​ចាប៉ី​ដង​វែង​របស់​កម្ពុជា ​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​អង្គការ​យូណេស្កូ ​នៅ​ទី​ក្រុង​អាឌីស ​អាបាបា ​ប្រទេស​អេត្យូពី​។នៅ​ថ្ងៃនេះ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​ ហ៊ុន ​សែន ​បាន​ចេញ​សារ​មួយ​ដើម្បី​អបអរសាទរ ​និង​អរគុណ​ដល់​ព្រឹទ្ធាចារ្យ​សិល្បករ​ចាប៉ី​ដងវែង​ទាំងអស់ ​ដែល​បាន​ចូលរួម​ថែរក្សា​នូវ​សិល្បៈមួ​យនេះ​អោយ​បាន​គង់វង្ស​។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ សម្តេច ហ៊ុន សែន បានអបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលចាបុីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ និងបានចាត់ទុក “ ចាបុីដងវែង “ ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជា។

សម្តេច ហ៊ុន សែន បានអំពាវនាវដល់កូនខ្មែរគ្រប់រូប ត្រូវចេះស្រលាញ់ និង ចូលរួមថែរក្សាការពារ នូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។

​គួរ​ជំរាប​ជូន​ថា ចាប៉ី​ដងវែង ​គឺ​ជា​ឧបករណ៍​តន្ត្រី​វ័យ​ចំណាស់​មួយ​របស់​កម្ពុជា​ និង​ដែល​មាន​ឆ្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​អង្គរ​វត្ត​ផង​ដែរ​។ ​ចាប៉ី ​អាច​លេង​បាន​មាន​អម​ជាមួ​យប​ទ​ចម្រៀង ​ព្រម​ទាំង​អាច​ច្នៃប្រឌិត ​និង​បង្កើត​បទ​ថ្មីៗ ​ដោយ​ខ្លួន​ឯង​ទៀត​ផង​។ចាប៉ី​ដងវែង​របស់​កម្ពុជា ​ត្រូវ​បាន​អង្គការ​យូណេស្កូ​ចុះ​បញ្ជី​ជា​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ ​កាល​ពី​ថ្ងៃទី ​៣០ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦ ​នៅទីក្រុង​ អាឌីស ​អាបាបា ​ប្រទេស​អេត្យូពី ​ដែល​ស្ថិត​នៅ​ក្នុង​ប​ញ្ជី​បេតិក​ភណ្ឌ​អរូបី ​ត្រូវ​ការ​ការ​សង្គ្រោះ​បន្ទាន់​។ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង