ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានជម្រាបពីស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅលើបណ្តាប្រទេសលើសកលលោក និងនៅក្នុងតំបន់ មានការវិវត្ត ន៍ដោយមានការបំប្លែងខ្លួននៃវីរុសកូវីដ-១៩ថ្មីៗ ដែលជាការព្រួយបារម្ភរបស់ពិភពលោកនូវកំណើននៃការ ចម្លងវីរុសកូវីដ-១៩បំប្លែងខ្លួននេះ។
ក្នុងពេលថ្មីៗនេះ មានការលេចចេញនូវវីរុសកូវីដ-១៩បំប្លែងថ្មី_B.1.1.529 ដែលអង្គការសុខភាពពិភពលោក បានរាយការណ៍ពីការរកឃើញវីរុសបម្លែងថ្មីនេះ នៅបណ្តាប្រទេសមួយ ចំនួនលើសាកលលោក ដែលអ្នកបច្ចេកទេសអង្គការសុខភាពពិភពលោកបានសំដែងនូវការព្រួយបារម្ភពីលទ្ធ ភាពនៃការចម្លងរហ័សរបស់វ៉ារ៉ង់ B1.1.529 នេះផងដែរ។
នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កិច្ចប្រជុំរបស់ក្រុម ប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក ស្តីពីការវិវឌ្ឍន៍នៃមេរោគ SARSCOV-2 (TAG-VE) បាន វាយតម្លៃវ៉ារ៉ង់ SARS-CoV2ថ្មី B.1.1.529 និងបានកំណត់ឈ្មោះវីរុសនេះហៅថា "អូមីក្រង (Omicron)” ។

