Cct850x100 1
1800px x h300px kh

ពិព័រណ៍រូបថតភ្នំពេញ នឹងបើកឱ្យទស្សនាដោយសេរីពីថ្ងៃ២៦វិច្ឆិកា ដល់១៥ មករា ឆ្នាំ២០២២

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាព៖ ពិព័រណ៍រូបថតភ្នំពេញ

ភ្នំពេញ៖ ពិព័រណ៍រូបថតភ្នំពេញ នឹងបើកឱ្យទស្សនាដោយសេរីចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅទីតាំងចំនួនបីគឺ នៅវិទ្យាសា្ថនបារាំង មជ្ឈមណ្ឌលបុប្ផាណា និងនៅស្ថានទូតបារំាងប្រចាំកម្ពុជា។

បើតាមលោក Christian Caujolle ប្រធានផ្នែកសិល្បៈ និងស្ថាបនិកមហោស្រពរូបថតភ្នំពេញ បានឱ្យដឹងថា ការផ្លាស់ប្ដូររវាងទ្វីបអាស៊ីនិងអឺរ៉ុប ការផ្លាស់ប្ដូររវាងវប្បធម៌ពីមួយជំនាន់ទៅមួយជំនាន់ ពីសិល្បៈមួយទៅសិល្បៈមួយទៀត និងការផ្លាស់ប្ដូរគ្នានូវគំនិតនៃការថតរូបធ្វើឡើងដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងគាំទ្រគ្នាទៅវិញទៅមកក្នុងគោលបំណងឱ្យឆ្ពោះទៅមុខ។

លោកបន្តថា ស្នាដៃទាំងអស់ ដែលដាក់តាំងក្នុងឆ្នាំនេះ ជាការបង្ហាញនូវការយលដឹងយ៉ាងពិតប្រាកដដ៏អស្ចារ្យនៃការថតរូប ដោយសារតែមានការចូលរួមពីយុវជន និងអ្នកស្ម័គ្រចិត្តជាច្រើន។

ប្រធានផ្នែកសិល្បៈរូបនេះមានប្រសាសន៍ថា៖«ការថតរូបមិនត្រឹមតែបង្ហាញពីការពិត ឬជាភ័ស្តុតាងតែមួយទេ ប៉ុន្តែជាវិធីនៃការសួរសំណួរយ៉ាងជ្រាលជ្រៅអំពីពេលវេលា អត្តសញ្ញាណ ការចងចាំ ដែលមានតិចតួចប៉ុណ្ណោះ»។

បន្ថែមពីនេះ ការតាំងពិព័រណ៍នេះ បង្ហាញអំពីភាពរឹងមាំ និងភាពសប្បាយរីករាយដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈស្នាដៃទេសភាពរបស់សិល្បករសញ្ជាតិហ្វាំងឡង់ Elina Broterus នៅលើជញ្ជាំងរបស់ស្ថានទូតបារំាង បូករួមជាមួយនឹងស្នាដៃរបស់យុវជនកម្ពុជាពីនាក់ ដែលដាក់តាំងបង្ហាញក្នុងវិចិត្រសាលនៃវិទ្យាស្ថានបារាំង។

សូមបញ្ជាក់ថា មហោស្រពរូបថតភ្នំពេញឆ្នាំ២០២១ នឹងដំណើរការក្នុងអំឡុងពិធីសម្ពោធរយៈពេល២ថ្ងៃគឺថ្ងៃ២៦ និង២៧ ខែវិច្ឆិកា។ ស្នាដៃដែលត្រូវបានជ្រើសរើស សម្រាប់ការតាំងពីព័រណ៍នៅឆ្នាំនេះ នឹងត្រូវបានដាក់តាំងបង្ហាញនៅវិទ្យាសា្ថនបារាំង មជ្ឈមណ្ឌលបុប្ផាណា និងនៅស្ថានទូតបារំាងប្រចាំកម្ពុជា ហើយពិព័រណ៍នេះ នឹងត្រូវបានដាក់បង្ហាញរហូតដល់ថ្ងៃ១៥ ខែមករា ឆ្នាំ២០២២។

សូមជម្រាបជូនថា មហោស្រពរូបថតភ្នំពេញ នៅតែបន្តក្នុងមានជាមហោស្រពរូបថតអន្តរជាតិដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍ ដែលជាវេទិការវាងអ្នកថតរូបអាជីព និងអ្នកចូលចិត្តថតរូប។ មហោស្រពរូបថត បានរៀបចំដោយសមាគមរូបថតភ្នំពេញ សហការជាមួយវិទ្យាស្ថានបារាំង ដោយមានការសហការជាមួយស្ថានទូតបារាំងប្រចាំកម្ពុជា គណៈប្រតិភូសហភាពអឺរ៉ុប ក្រសួងអប់រំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសាលារាជធានីភ្នំពេញ។

ទន្ទឹមនឹងនេះ មហោស្រពរូបថតភ្នំពេញ បានរៀបចំឡើងដោយសមាគមរូបថតភ្នំពេញ ដែលាមានរចនាសម្ព័ន្ធមួយនៅក្រោមច្បាប់កម្ពុជា ជាប្រធានគឺ សម្ដេចព្រះរាជបុត្រី ស៊ីលវៀ ស៊ីសុវត្ថិ។

ដោយឡែក មហោស្រពឆ្នាំ២០២១នេះ ប្រព្រឹត្តឡើងដោយមានការចូលរួមពីសប្បុរសជនសិល្បករ អ្នកប្រមូលឧបត្ថម្ភដោយលោក Zhong Weixing ព្រមទាំងវិចិត្រសាលប៉ារីស Echo199 និងសមាគម Des Amis de Photo Phnom Penh។

រូបភាព៖ ពិព័រណ៍រូបថតភ្នំពេញ
រូបភាព៖ ពិព័រណ៍រូបថតភ្នំពេញ
រូបភាព៖ ពិព័រណ៍រូបថតភ្នំពេញ
រូបភាព៖ ពិព័រណ៍រូបថតភ្នំពេញ


Khcct banner

អត្ថបទទាក់ទង