Cctimesw1140xh150cm copy

ទូតអាម៉េរិកប្តេជ្ញាបន្តជួយឧបត្ថម្ភកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ខាងឆ្វេង៖លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា និង ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច។

ភ្នំពេញ៖ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាម៉េរិកប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរកម្ពុជាដែលសម្រេចបានលទ្ធផលល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី៥-១៩ ប្រកបដោយជោគជ័យ ហើយអាម៉េរិកសន្យាបន្តជួយគាំទ្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ។

ថ្លែងក្នុងពេលក្នុងជំនួបជាមួយឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមកទល់ ពេលនេះ សម្រេចបានលទ្ធផលល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី៥-១៩ ប្រកបដោយជោគជ័យ តាមរយៈការបើក ដំណើរការសេដ្ឋកិច្ចឡើង វិញលើគ្រប់វិស័យ ជាពិសេស ការបើកទទួលទេសចរអន្តរជាតិ ឡើង វិញដោយមិនតម្រូវឱ្យធ្វើ ចត្តាឡីស័ក។

លោក Patrick Murphy បានចាត់ទុកសេចក្តីសម្រេចនេះជាយុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធសាស្ត្រសំខាន់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីផលប៉ះពាល់នៃការរីករាលដាលនៃ ជំងឺកូវី៥-១៩ផងដែរ។ក្នុងនាមតំណាងឱ្យរដ្ឋាភិបាលអាម៉េរិក លោកប្តេជ្ញាថានឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ នេះ តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង ឬកម្មវិធីនានា ដែលជួយកែលម្អគុណភាពនៃសេវា សុខាភិបាល, លើកកម្ពស់សន្តិសុខស្បៀង, និងកែល្អជីវភាពរបស់ប្រជាជន ជាពិសេស ប្រជាជននៅជនបទ អ្នកបាត់បង់ ការងារនៅទីក្រុង ស្រ្តីរងគ្រោះដោយសារអំពើហឹង្សា និង ជនពិការ ។

គួរបញ្ជាក់ថា រដ្ឋាភិបាលអាម៉េរិក ធ្លាប់បានផ្តល់ហិរញ្ញប្បទានឥតសំណងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមនៅកម្ពុជា ជាពិសេសលើវិស័យសុខាភិបាលអប់រំ បរិស្ថាន កសិកម្ម និង វិស័យអភិបាលកិច្ចនិងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ។រដ្ឋាភិបាលអាម៉េរិក បានការផ្តល់ហិរញ្ញប្បទាន ឥតសំណង សរុបប្រមាណជា ១៥ លានដុល្លារអាមេរិក ដោយក្នុងនោះ ថវិកាទាំងនេះ ត្រូវបានផ្តល់ជូនឱ្យប្រើប្រាស់តាម រយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាម៉េរិក (USAID) សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូរឹ៥-១៩ និងប្រើប្រាស់ផងដែរសម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវី៥-១៩ នៅកម្ពុជា។

នាពេលថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកក៏បានផ្តល់ជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Johnson & Johnson ចំនួន ១០៦០ ១០០ ដូស ដែលត្រូវផ្តល់តាមរយៈយន្តការ COVAX ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការចាក់វ៉ាក់សាំង ជូនដល់ ប្រជាជនកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង