.jpg?1587710418)
ចិន៖ យោងតាមរបាយការណ៍គណៈកម្មាការសុខភាពក្រុងក្វាងចូវប្រទេសចិននៅថ្ងៃទី ២៤ មេសានេះបានអោយដឹងថា៖ បុរសជនជាតិចិនអាយុ៤១ឆ្នាំម្នាក់ដែលធ្វើដំណើរពីប្រទេសកម្ពុជាទៅដល់ប្រទេសចិន ត្រូវបានរកឃើញវិជ្ជមានកូវិដ-១៩។
របាយការណ៍ដដែលបានបញ្ជាក់ថា បុរសចិនខាងលើកាលពីថ្ងៃទី២២ខែមេសា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាតាមជើងយន្តហោះ K6668 ទៅកាន់ទីក្រុងក្វាងចូវប្រទេសចិន ហើយគាត់ត្រូវបានរកឃើញវិជ្ជកូវិដ-១៩នៅថ្ងៃទី២៣ខែមេសា។
បុរសចិនរូបនេះមានអាយុ៤១ឆ្នាំ ជាអ្នកខេត្តជាំងស៊ីប្រទេសចិន ហើយរស់នៅជាប្រចាំក្នុងទីក្រុងសាំងយ៉ាវខេត្តក្វាងស៊ី គាត់គឺជាអ្នកជំនួញ។ បច្ចុប្បន្នកំពុងត្រូវបានដាក់ព្យាបាលក្នុងមន្ទីរពេទ្យ៕