ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងCOVAXINផលិតនៅប្រទេសឥណ្ឌាក្នុងលក្ខខណ្ឌបន្ទាន់។ ក្រសួងបានបញ្ជាក់ថា វ៉ាក់សាំង COVAXIN នេះប្រើប្រាស់សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ វ៉ាក់សាំងនេះ ផលិតដោយក្រុមហ៊ុន BHARAT INTERNATION Limited របស់ប្រទេសឥណ្ឌា។

