Cc time web banner 054637

ចិនសាទរកម្ពុជាដែលសម្រេចបានសមិទ្ធិផលដ៏អស្ចារ្យក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩និងសន្យាខិតខំជួយកម្ពុជាស្តារសេដ្ឋកិច្ចឡើងវិញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wen Bin។

ភ្នំពេញ៖​ កម្ពុជាសម្រេចបានសមិទ្ធិផលដ៏អស្ចារ្យក្នុងការបង្កានិងគ្រប់គ្រងជំងឺកូវីដ-១៩ ហើយបានប្រកាស​បើក​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ ចាប់​ពី​ថ្ងៃទី ០១ ខែវិច្ឆិកា។​ ប្រទេសចិនដែលជាមិត្តដែករបស់កម្ពុជាកាលពីម្សិលមិញបានបញ្ចេញអារម្មណ៏សប្បាយរីករាយ និងបានសន្យាថានឹងខិតខំជួយកម្ពុជាស្តារសេដ្ឋកិច្ចឡើងវិញ។

កាលពីថ្ងៃទី៤ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wen Bin បានធ្វើសន្និសីទសារព័ត៌មានជាប្រចាំថ្ងៃ។ អ្នកយកព័ត៌មានម្នាក់បានសួរសំណួរថា យោងតាមការរាយការណ៍ព័ត៌មានបានឪ្យដឹងថា កម្ពុជាសម្រេចបានសមិទ្ធិផលដ៏អស្ចារ្យក្នុងការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ ដោយមានជំនួយពីប្រទេសចិន ហើយអត្រានៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បានជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមប្រទេសអាស៊ាន។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសកាលពីប៉ុន្មានថ្ងៃមុនថា ប្រកាស​បើក​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ ចាប់​ពី​ថ្ងៃទី ០១ ខែវិច្ឆិកាតទៅ។ តើភាគី ចិន មានមតិយោបល់ដូចម្តេច?

ឆ្លើយនៅសំនួរខាងលើ លោក Wang Wen Bin មានប្រសាសន៍ថា ចិនពិតជាស្ងើចសរសើរកម្ពុជាចំពោះវិធានការប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ហើយ

រីករាយដោយស្មោះសរចំពោះសមិទ្ធិផលរបស់កម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។

លោក Wang Wen Bin បានសង្កត់ធ្ងន់ថា ប្រទេសចិននិងកម្ពុជា គឺជាមិត្តដែកថែប។ ប្រទេសទាំងពីរបានរួមដៃគ្នាកសាងខ្សែការពារដ៏រឹងមាំក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩ នេះគឺជាគំរូសម្រាប់សហគមន៍អន្តរជាតិក្នុងការសហការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដោយសាមគ្គីភាព។

លោក Wang Wen Binនិយាយទៀតថា ចិននឹងបន្តគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩របស់កម្ពុជា បើដ៏រាបណាជំងឺរាតត្បាតនេះមិនទាន់បាត់រលត់នោះ ជំនួយរបស់ចិនដល់កម្ពុជាក៏មិនទាន់ឈប់ដែរ។

លោក Wang Wen Binបញ្ចាក់ទៀតថា ប្រទេសចិនមានឆន្ទៈសហការជាមួយប្រជាជនកម្ពុជាដែលដូចជាបងប្អូន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗទៀត ជួយភាគីកម្ពុជាក្នុងការស្តារសេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាជន និងធ្វើឱ្យមិត្តភាពចិន-កម្ពុជារឹងជាងដែក និងតាន់ជាងថែប។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង