
កំពត៖ គ្រោះថ្នាក់ក្រឡាប់ឡានមួយនៅស្រុកដងទង់ បានសម្លាប់មនុស្សក្មេងចាស់ប្រុសស្រីចំនួន៧នាក់នៅថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០២១នេះ នៅផ្លូវជាតិលេខ៣ ស្ថិតនៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
បើតាមការបង្ហោះតគ្នាក្នុងបណ្ដាញសង្គម បានឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅខេត្តកំពតវេលាម៉ោង២:៤៥រសៀល។
បើតាមដំណឹងបានបន្ថែមថា ករណីគ្រោះថ្នាក់នេះបណ្ដាលមកពីយន្តរថយន្តបែកកង់ក្រឡាប់ចូលប្រឡាយ និងបានបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតចំនួន៧នាក់ យ៉ាងអាណោចអាធ័ម។