
ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនបានហាមឃាត់មិនអោយប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍នោះទេ គ្រាន់តែមិនឲ្យរៀបចំកម្មវិធីជួបជុំលក្ខណ:ទ្រង់ទ្រាយធំ និងគ្រាន់តែគោរពតាមវិធានសុខាភិបាលតែប៉ុណ្ណោះ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១សម្រាប់ក្រុមអាយុចាប់ពី៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ៥ឆ្នាំ នៅថ្ងៃទី ១ វិច្ឆិកានេះ។
សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ថា អ្នករៀបអាពាហ៍ពិពាហ៍ ហើយចង់បានកូន គួរចាក់វ៉ាក់សាំងអោយបានមុនសិន ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩៕