Cctime 6monthsfree desktop
Cc times  web banner kh (2)

ប្រជាពលរដ្ឋកម្ពុជាជាង១៩ម៉ឺននាក់បានចុះឈ្មោះបោះឆ្នោតក្នុងរយៈពេល១៧ថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សកម្មភាពប្រជាពលរដ្ឋមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ផ្សារដើមថ្កូវ (រូបភាព៖ សហការី) 

ភ្នំពេញ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដូចនេះគិតមកត្រឹមថ្ងៃទី២៩ ខែតុលានេះ ប្រជាពលរដ្ឋកម្ពុជាដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុបមានចំនួន ១៩០.៦៤៤ នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

យោងតាមសេចក្តីប្រកាស បើតាមរបាយការណ៍ពីឃុំ សង្កាត់ ចំនួន ១.៥១៤ លទ្ធផលបណ្តោះអាសន្ននៅថ្ងៃទី១៧ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅទូទាំងប្រទេសមានដូចជា៖ ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៤.៥៩០ នាក់។ ចំណែកអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៣.៧៤៣ នាក់, អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៤.៤៤៧ នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៤.០៦៩ នាក់។

បន្ទាប់ពីការផ្អាកការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ១ថ្ងៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ដោយក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោតធ្វើការប្រជុំត្រួតពិនិត្យការងារសរុបរយៈពេល ១៧ថ្ងៃ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ មានដូចជា ៖ ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុប មានចំនួន ១៩០.៦៤៤ នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ១០២.៧៥៥ នាក់, អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៥៨.០៥៥ នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ៥៨,១០១ នាក់។

សូមរំលឹកថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលាដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ដូចនេះ សូមប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតអញ្ញើញទៅពិនត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដែលបច្ចុប្បន្នមានទីតាំងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង