ភ្នំពេញ៖ក្រសួងការពារជាតិប្រទេសចិននឹងផ្តល់ជំនួយឧបករណ៌ និងសម្ភារៈបរិក្ខារពេទ្យលើកទី៣ ជូនដល់ក្រសួងការពារជាតិកម្ពុជា ដើម្បីបង្ការ និង ទប់ស្កាត់ការរីករាលដាលដែលបង្កឡើងដោយវីរុសកូវីដ-១៩។នេះបើយោងតាមស្ថានទូតចិនថ្លែងប្រាប់ស៊ីស៊ីថាមស៍
បើតាមស្ថានទូតចិនប្រចាំនៅកម្ពុជាថា ប្រទេសចិននឹងប្រើប្រាស់យន្តហោះយោធា ដើម្បីដឹកសម្ភារៈទាំងនេះមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី២៥ខាងមុខនេះ។លោកលី ជីងហ្វឹង អនុពន្ធយោធានៃស្ថានទូតចិនប្រចាំនៅកម្ពុជា និងតំណាងក្រសួងការពារជាតិកម្ពុជានឹងចូលរួមក្នុងពិធីប្រគល់អំណោយសម្ភារៈនេះ។