ភ្នំពេញ៖ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានចុះសំណេះសំណាលលើកទឹកចិត្ត និងពិនិត្យសកម្មភាពនៃការថតវីដេអូបង្រៀន នៅតាមបណ្ដានាយកដ្ឋាន និងសាលារៀន សម្រាប់ចាក់ផ្សាយក្នុងវេទិកាអប់រំឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា និងប្រព័ន្ធទូរទស្សន៍ជាតិកម្ពុជា ទទក២ និងApp របស់ក្រសួងព័ត៌មាន ក្នុងគោលដៅលើកកម្ពស់ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជាជំនួយដល់ការសិក្សារបស់សិស្សានុសិស្សទាំងអស់នៅថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ ក្នុងអំឡុងពេលនៃការពន្យារការចូលរៀនឡើងវិញក្រោយវិស្សមកាលតូច ដើម្បីទប់ស្កាត់ការ រីករាលដាលនៃវីរុសរលាកសួត កូវីត-១៩ ក្នុងពេលបច្ចុប្បន្ននេះ៕