Img 1426
Swift cc time

ក្រសួងអប់រំផ្អាកដំណើរការ វិទ្យាល័យ ហ៊ុន សែនភ្នំពេញថ្មី និងសាលាអន្តរជាតិ អេស អាយ អេស សាខាឡាក់គីស្តារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានសម្រេចផ្អាកដំណើរការ វិទ្យាល័យ ហ៊ុន សែនភ្នំពេញថ្មី និងសាលាអន្តរជាតិ អេស អាយ អេស សាខាឡាក់គីស្ដារ​ ចាប់ពីថ្ងៃនេះ  រហូតមានការជូនដំណឹងជាក្រោយ។ 

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំ បានឱ្យដឹងថា ការផ្អាកដំណើរការគ្រឹះស្ថានអប់រំទាំងពីរទីតាំងនេះ គឺដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍។ 

ក្រសួងអប់រំក៏បានស្នើឱ្យបុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស កម្មករ និងអ្នកលក់ដូរ នៃគ្រឹះស្ថានសិក្សាទាំំងពីរខាងលើ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០ កុម្ភៈ អញ្ញើញមកសាលា ថ្ងៃ២២ កុម្ភៈ ដើម្បីពិនិត្យ និងធ្វើការយកសំណាក។ 

សូមជម្រាបជូនថា កម្ពុជាបានផ្ទុះការឆ្លងកូវីដ១៩ ជាសហគមន៍លើកទី៣ នៅថ្ងៃ២០ កុម្ភៈ ឆ្នាំ ២០២០។ ទន្ទឹមនឹងនេះ ក្នុងថ្ងៃនេះ   ក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ១៧នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០៣នាក់​ផងដែរ៕ 

 


ពាក្យទាក់ទង: ក្រសួងអប់រំ
Khcct banner

អត្ថបទទាក់ទង