ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងផ្លូវការ ស្ដីពីការបន្តផ្អាកសកម្មភាពជួបជុំលើកពី២០នាក់នៅទូទាំងប្រទេស និងបន្តផ្អាកដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន និងឱ្យសិស្សរៀនតាមអនឡាញ។
ក្នុងសេចក្ដីជូនដំណឹងក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ និងរីករាលដាលក្នុងសហគមន៍ ក្រសួងអប់រំ យុវជន និងកីឡា សូមដាក់ចេញនូវវិធានការមួយចំនួនដូចជា៖ ផ្អាករាល់សកម្មភាពជួបជុំ សិក្ខាសាលា និងកិច្ចប្រជុំដែលមានអ្នកចូលរួមលើសពី ២០នាក់ ។ ផ្អាកដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន និងរៀនតាមអនឡាញ ផ្អាករាល់ការហាត់ប្រាណ និងលេងកីឡា ដែលមានលក្ខណៈប្រមូលផ្ដុំ៕