Cc time web banner 054637

លោក ឃាង ភារម្យ៖ "ស្ថានភាពឆ្លងកូវីដនៅខេត្ត​ព្រះសីហនុធូរស្រាលច្រើនហើយ"

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ នៅថ្ងៃទី ២៤ សីហានេះ បានថ្លែងថា ការរីករាលដាលជំងឺកូវីដ-១៩ (Covid-19) នៅខេត្តព្រះសីហនុមានលក្ខណៈធូរស្រាល និងល្អប្រសើរ។ហើយខេត្ត​ព្រះសីហនុ កំពុងរៀបចំជាគោលការណ៍ដើម្បីបើកឱ្យដំណើរការនូវអាជីវកម្មមួយចំនួននាពេលខាងមុខនេះ។

លោក ឃាង ភារម្យ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ការកូវីដនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ នៅរយៈពេលចុងក្រោយនេះបានថយចុះច្រើន។បច្ចុប្បន្ននេះ រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងដល់ម្ចាស់អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទាំងអស់ ដើម្បីត្រៀមបើកដំណើរការឡើងវិញ។

តែយ៉ាងណា លោក ឃាង ភារម្យ បានបញ្ជាក់ថា ដោយឈរលើស្ថានភាពនេះដើម្បីសម្រួលដល់សកម្មភាពអាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានផងក៏ដូចជាបំពេញតម្រូវការរបស់ភ្ញៀវទេសចរ ជាពិសេសការធានាបាននូវនិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ចសង្គម និង ការរក្សាការពារសុវត្ថិភាពក្នុងការទប់ស្កាត់ការរាលដាលជំងឺកូដ-១៩ ម្ចាស់អាជីវកម្មដែលមានបំណងស្នើសុំអនុញ្ញាតឲ្យភ្ញៀវចូលទទួលទានអាហារនៅក្នុងភោជនីយដ្ឋាន-អាហារដ្ឋាន អាចដាក់ពាក្យស្នើសុំមកមន្ទីរទេសចរណ៍ដែលជាអនុប្រធានគណៈកម្មការទី៦ ដោយត្រូវបំពេញតាមគោលការណ៍ណែនាំមួយចំនួន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង