![](https://cdn.cc-times.com/kh.cc-times.com/media/14490/large/217558917_10224154621806850_4827456946295729418_n.jpg?1626846175)
រូបភាព៖ លោក ឃៀង ភារម្យ
ព្រះសីហនុ៖ ផ្សារលក់ដូរនានា នៅក្នុងខេត្តព្រះសីហនុ នឹងត្រូវអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មឡើងវិញនៅថ្ងៃ២៥ កក្កដា ឆ្នាំ២០២១ ខាងមុខនេះ។
យោងតាមអ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឃៀង ភារម្យ បានឱ្យដឹងថា ក្រុមការងាររដ្ឋបាលខេត្តនឹងចុះវាយតម្លៃពីលក្ខខណ្ឌ និងស្តង់ដារសុវត្ថិភាពមុនពេលដាក់ឱ្យដំណើរការឡើងវិញ។
លោកបន្តថា បន្ទាប់ពីវាយតម្លៃរួចរាល់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងដាក់ឱ្យដំណើរការទីផ្សារលក់ដូរឡើងវិញ។
សូមបញ្ជាក់ថា ទីផ្សារដែលត្រូវបានអនុញ្ញាតឱ្យដំណើរការលក់ដូរឡើងវិញ គឺត្រូវតែគោរពបានតាមសេចក្តីណែនាំរបស់ខេត្តព្រះសីហនុ ស្ដីពីការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងកូវីដ-១៩៕