កោះកុង៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ១២ មីនានេះ បានចេញសេចក្តីជូនដំណឹងពីការសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ជាបណ្ដោះអាសន្ន ដែលមានមូលដ្ឋាននៅស្រុកគិរីសាគរ ខេត្តកោះកុង។ការសម្រេចនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ហើយតម្រូវឱ្យគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្ដដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិច។