Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

អាជ្ញាធរខេត្តកោះកុងបន្តរកឃើញករណីឆ្លងកូវីដថ្មី ៦៨នាក់និងជាសះស្បើយថ្មី ១៦នាក់ទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កោះកុង៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ថ្មី ចំនួន ៦៨នាក់ ខណៈអ្នកជាសះស្បើយថ្មី ១៦នាក់បន្ថែមទៀត។ 

ដោយយោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាកតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៦៨នាក់បន្ថែមទៀត ដូចមានរាយនាមខាងក្រោម៖

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ឬពលរដ្ឋដែលបានប៉ះពាល់ដោយ ផ្ទាល់ជាមួយប្រជាពលរដ្ឋខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក ជាចាំបាច់។ អ្នកដែលប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ក៏សូមធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ករណីបងប្អូនប្រជាពល រោគសញ្ញាផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង បានអំពាវនាវចំពោះសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្ត ឱ្យបានម៉ឺងម៉ាត់ជាដាច់ខាតនូវវិធានការ "៣ការពារ ៣កុំ" របស់រាជរដ្ឋាភិបាល និងការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីកុំឱ្យមានការឆ្លងទៅក្នុងក្រុមគ្រួសារ និង សហគមន៍ដទៃទៀត ដែលនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរជាទីបំផុតដល់អាយុជីវិត និងជីវភាពរស់នៅ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង