Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

នៅខេត្តកំពង់ចាមមានករណីឆ្លងកូវីដថ្មី ៥០នាក់និងជាសះស្បើយ៣៣នាក់បន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ចាម ៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ថ្ងៃទី២៣ ខែមិថុនា នេះ បានប្រកាសពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ៥០នាក់ ក្នុងនោះក្រុងកំពង់ចាម ០២នាក់, ស្រុកព្រៃឈរ ១៧នាក់, ស្រុកចំការលើ ១១នាក់,ស្រុកកងមាស ០៦នាក់, ស្រុកជើងព្រៃ ០៦នាក់, ស្រុកស្រីសន្ធរ ០១នាក់, ស្រុកបាធាយ ០៥នាក់ មកពីខេត្តត្បូងឃ្មុំ ០១នាក់ និងខេត្តកណ្តាល ០១នាក់ ខណៈអ្នកជាសះស្បើយ ចំនួន ៣៣នាក់ទៀត ក្នុងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។ 

សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី ពលករចំណូលស្រុក និងអ្នកសង្ស័យ ចំនួន ៦០២នាក់ ទទួលបានលទ្ធផលតេស្តរហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន ៥០នាក់ ដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ ដែលនៅទីនោះអ្នកជំងឺសរុបមានចំនួន ៦៦១នាក់ កំពុងសម្រាកព្យាបាលជំងឺ និងអាជ្ញាធរខេត្ត នៅតែបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល និងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង