ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអនុញ្ញាតឱ្យគ្រឹះស្ថានអប់រំឯកជន បើកដំណើរការឡើងវិញក្រោយព្រឹត្តិការណ៍២៨ វិច្ឆិកា ត្រូវបានបញ្ចប់។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងនឹងអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន បើកដំណើរការឡើងវិញចាប់ពីពេលផ្សាយដំណឹងនេះតទៅ។
ការប្រកាសឱ្យបើកដំណើរការឡើងវិញនេះ ក៏ដោយសារតែព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាត្រូវបាន បិទបញ្ចប់ជាស្ថាពរ ដូច្នេះ ក្រសួងអប់រំ សម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនដំណើរការឡើងវិញចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្រសួងអប់រំបានបញ្ចាក់យ៉ាងដូច្នេះថា ចំពោះគ្រឹះស្ថានឯកជនសំដៅទៅលើគ្រឹះស្ថានសិក្សាឯកជនដែលទទួលបានការអនុញ្ញាតឲ្យដំណើរការឡើងវិញក្នុងដំណាក់កាលទី ១ និងដំណាក់កាលទី ២ និងត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដាSOP សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវី១៩ និងរក្សាគំលាតសុវត្ថិភាពសង្គម និងបុគ្គលក្នុងករណីចាំបាច់ត្រូវពាក់ម៉ាសការពារនៅក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា៕