
ភ្នំពេញ៖ គិតមកត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកពាក់ព័ន្ធជាមួយជនជាតិវៀតណាម និងចិនដែលមានផ្ទុកជំងឺកូវីដ១៩ នៅបឹងកេងកង១បានហើយ ហើយក៏បានធ្វើតេស្តរួចរាលហើយដែរ។នេះបើតាមការឱ្យដឹងពីក្រសួងសុខាភិបាល។
ក្រសួងបានធ្វើតេស្តអវិជ្ជមានអ្នកប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាង៤០នាក់ លទ្ធផលអវិជ្ជមាននៅខុនដូប្រូវ័ង និងមួយចំនួនទៀតនៅខុនដូសោភា គឺអវិជ្ជមានដូចគ្នា ដូច្នេះកន្លែងដែលមានការពាក់ព័ន្ធគឺមានហានិភ័យទាបបំផុតមិនមានឆ្លងចូលសហគមន៍ទេ។
តែយ៉ាងណា ក្រសួងនៅតែជម្រុញ បើទោះជាមានហានិភ័យទាបក៏ដោយ បងប្អូនត្រូវតែរក្សាអនាម័យអោយបានគ្រប់គ្នា និងការពារការជួបជុំផ្សេងៗ ដោយគោរពតាមសេចក្តីប្រកាសរបស់ក្រសួង ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩បន្តទៀត។