ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ១០ តុលានេះ បានប្រកាសរកឃើញករណីឆ្លងកូវីដថ្មី ចំនួន ២៣៩ (PCR) នាក់ទៀត ជាសះស្បើយ ៤៨១នាក់ និងស្លាប់ ២៤នាក់។ក្នុងនោះ ករណីឆ្លងសហគមន៍ ២១៤នាក់ និង អ្នកដំណើរពីបរទេស ២៥ នាក់។
ការរកឃើញនេះ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដសរុបនៅកម្ពុជា គិតត្រឹមព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ មានចំនួន ១១៤,៨១០ នាក់អ្នកជាសះស្បើយ= ១០៧,៨៥៧នាក់ អ្នកស្លាប់= ២,៥០៦ នាក់។
