Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

ធនាគារARDBប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេច ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធកំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិខ្មែរតែមួយ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេច ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឱ្យប្រធានព្រឹទ្ធសភា ប្រធានសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃកម្ពុជា ត្រូវតែជាឥស្សរជនដែលមាន “សញ្ជាតិខ្មែរតែមួយគត់ ដែលនេះ គឺជាការធានា ទាំងខាងផ្នែកច្បាប់ ទាំងខាងផ្នែកនយោបាយ ឱ្យឥស្សរជនជាន់ខ្ពស់ដែលកាន់មុនដំណែងជាមេដឹកនាំនៃស្ថាប័នកំពូលទាំង៤ របស់ជាតិ។

សេចក្តីប្រកាសរបស់ធនាគារARDB បានបញ្ជាក់ថាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតឈ្លាសវៃនេះ បានសបញ្ជាក់ឱ្យឃើញច្បាស់នូវ ទឹកចិត្តជាតិ និយមដ៏ប្តូរផ្តាច់ និងស្នេហាជាតិមាតុភូមិយ៉ាងស្មោះស្ម័គ្ររបស់ សម្តេចនាយករដ្ឋមន្រ្តី អគ្គមហារដ្ឋបុរស សន្តិភាពនៃប្រជាជាតិខ្មែរទាំងមូល។ ទន្ទឹមនេះថ្នាក់ដឹកនាំ និងនិងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់នៃធនាគារARDB បានសម្តែងមោទនភាពក្រៃលែង ដែលមានមេ ដឹកនាំដ៏ឈ្លាសវៃប្រកបដោយព្រហ្មវិហារធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ជាតិ និងសុខមាលភាពប្រជាជន៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង