Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងអប់រំ៖ យុវជនភាគច្រើនយល់ដឹងពីអត្ថន័យ«ទិវានៃក្តីស្រឡាញ់»

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា។

(ភ្នំពេញ)៖ នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ «ទិវានៃក្តីស្រឡាញ់»នឹងឈានចូលមកដល់។មុនទិវានេះមកដល់ក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃថា បើធៀបពីឆ្នាំមុនៗយុវជនកម្ពុជាបានយល់ដឹងច្រើនពីទិវានៃក្តីស្រឡាញ់ដោយសារតែសិស្សបានមករៀនជាធម្មតា និងខ្លះទៀតឆ្លៀតពេលទំនេរនៅថ្ងៃទិវានៃក្តីស្រឡាញ់នេះ ទៅចូលរួមសកម្មភាពសង្គមផ្សេងៗ។ 

«ក្រសួងអប់រំ យុវជន និង កីឡា បានសង្កេតឃើញថា យុវជនភាគច្រើនបានយល់អត្ថន័យនៃថ្ងៃ១៤កុម្ភៈ ហើយមករៀនជាធម្មតា នឹងចូលរួមសកម្មភាពសង្គមដូចជា ការបរិច្ចាកឈាម និង ការងារសប្បុរសធម៌»។ នេះជាប្រសាសន៍របស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា។

លោក រស់ សុវាចា បានគូសបញ្ជាក់ថា ឆ្នាំនេះមិនខុសពីឆ្នាំមុនៗដែរ ក្រសួងអប់រំតែងតែចេញសេចក្ដីណែនាំដល់សិស្ស ហើយសម្រាប់ឆ្នាំនេះផ្ទាល់ នៅថ្ងៃទី១៤កុម្ភៈនេះ ក្រសួងអប់រំនឹងរៀបចំពិធីបាឋកថាស្ដីពី «ការរក្សាសុខភាពផ្លូវចិត្តតាមលំនាំព្រះពុទ្ធសាសនា»ដោយព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ព្រះគ្រូសូត្រស្ដាំ វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ក្រោមអធិបតីរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា។

ក្រសួងអប់រំសង្ឃឹមថា នៅក្នុងឆ្នាំ២០២០នេះ នឹងមានកិច្ចសហការវិជ្ជមានកម្រឹតខ្ពស់ ពីសំណាក់គណៈគ្រប់គ្រងសាលារៀន ក៏ដូចជាមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ហើយពិសេសពីសំណាក់សិស្សានុសិស្សផ្ទាល់ ថានឹងប្រតិបត្តិទៅតាមកាត្វពកិច្ចសិក្សារបស់ខ្លួន និងមិនប្រាសចាកពីប្រពៃណីខ្មែរ ទៅតាមការរំពឹងទុករបស់ការងារពាក់ព័ន្ធការរៀន ឬ បង្រៀន ដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា។

សូមបញ្ជាក់ថា ទិវានៃក្តីស្រឡាញ់ប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤ កុម្ភៈ ជារៀងរាល់ឆ្នាំ ដើម្បីបញ្ជាក់ពីសេចក្ដីស្រលាញ់ មានលក្ខណៈទូលំទូលាយ ដោយផ្ដោតមិនតែលើគូរសង្សារ ដែលត្រូវបានគេភាន់ច្រលំថាជាបុណ្យសង្សារ ពិសេសសម្រាប់យុវវ័យក្មេងៗជាដើម។ ពិធីបុណ្យនេះ គេនិយមជូនផ្កាកុលាប សូកូឡា ឬកាតជូនពរឲ្យគ្នាទៅវិញទៅមក ដើម្បីជានិមិត្តសញ្ញាថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង