Smart saver cctime web bannertif

ស្ថានទូតកម្ពុជាប្រចាំអ៊ីរ៉ង់ អំពាវនាវឲ្យពលរដ្ឋខ្មែរនៅអ៊ីរ៉ង់ បង្កើនការប្រុងប្រយ័ត្ន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ CBS News

ញូវដែលី៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានអំពាវនាវដល់ពលរដ្ឋខ្មែរដែលនៅក្នុងប្រទេសអ៊ីរ៉ង់ បង្កើនការប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងចូលរួមសហការអនុវត្តតាមការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធរបស់អ៊ីរ៉ង់ ជៀសវាងគ្រោះថ្នាក់ណាមួយ។

កំឡុងពេលមានសង្រ្គាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ដែលនៅក្នុងប្រទេសអ៊ីរ៉ង់ ឲ្យបង្កើនការប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងចូលរួមសហការអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធរបស់អ៊ីរ៉ង់ ដើម្បីជៀសវាងឧប្បត្តិហេតុជាយថាហេតុណាមួយ។

ការប្រកាសនេះ បន្ទាប់ពីមានការបាញ់បោះសង្រ្គាមវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ដោយមានការប្រើប្រាស់មីស៊ីល វាយប្រហារតាមអាកាស ជាច្រើនគ្រាប់រវាងប្រទេសទាំងពីរ បណ្តាលឲ្យមនុស្សរាប់រយនាក់រងរបួស និងបាត់បង់ជីវិត ព្រមទាំងខូចខាតអាគាររាប់រយខ្នង៕

ក្នុងករណីចាំបាច់ត្រូវការជំនួយផ្សេងៗ សូមទំនាក់ទំនងជាមួយមន្ត្រីស្ថានទូតកម្ពុជា នៅទីក្រុងញូវដែលី ដូចខាងក្រោម៖

- លោក ហួន សុផាណារ៉ា លេខាធិការទី១ ទូរស័ព្ទលេខ៖ +91 88 60 899 106/ +855 10 998 654 (WhatsApp/Telegram)

- លោក គឹម គង់ លេខាធិការទី១ ទូរស័ព្ទលេខ៖ +91 96 54 737 536/ +855 88 700 4904 (WhatsApp/Telegram)

- Email ស្ថានទូត៖ [email protected]

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង