
កណ្ដាល៖ កម្លាំងជំនាញកម្ទេចគ្រាប់អាវុធជាតិផ្ទុះសំណល់សង្គ្រាម នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ទម្ងន់២៣០គីឡូក្រាម កប់ក្នុងដីជាង ៦០ឆ្នាំ ប្រកបដោយសុវត្ថិភាព។

បើតាមលោក ហេង រតនា អគ្គនាយកដ្ឋានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឲ្យដឹងថា កម្លាំងជំនាញកម្ទេចគ្រាប់អាវុធជាតិផ្ទុះសំណល់សង្គ្រាម បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ទម្ងន់២៣០គ.ក ប្រកបដោយសុវត្ថិភាព។ លោក បន្ថែមថា គ្រាប់បែកនេះអាចទម្លាក់ក្នុងចន្លោះឆ្នាំ១៩៧៣-១៩៧៤ ស្ថិតនៅឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អាយុគ្រាប់បែកនេះ កប់ក្នុងដីជាង៦០ឆ្នាំ នៅមានសម្រស់និងគុណភាពបង្កផ្ទុះល្អនៅឡេីយ៕


