
ភ្នំពេញ៖អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប បានបរិច្ចាគទឹកប្រាក់ ១លានដុល្លាសហរដ្ឋរអាមេរិក ក្នុងការជួយដល់ប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩។ការបរិច្ចាគនេះ ធ្វើឡើងក្រោយពីមានការអំពាវនាវរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
អ្នកឧកញ៉ា ចេន ហ្ស៊ី ជាប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានបរិច្ចាគទឹកប្រាក់ ១លានដុល្លាសហរដ្ឋរអាមេរិក ក្នុងការជួយដល់ប្រទេសឡាវ គឺក្នុងគោលបំណងមនុស្សធម៌ និងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការផ្តល់ជំនួយ និង ការគាំទ្រយ៉ាងសកម្មជូនដល់ប្រទេសឡាវ។
ការផ្តល់ជំនួយដល់ប្រទេសឡាវពេលនេះនាំឱ្យអ្នកឧកញ៉ា ចេន ហ្ស៊ី ក្លាយជាអ្នកវិនិយោគបរទេសមួយរូបដែលមិនត្រឹមផ្តល់ជំនួយជួយដល់កម្ពុជាប៉ុណ្ណោះទេ ពោលគឺថែមទាំងបន្តផ្តល់ជំនួនដល់ប្រទេសដទៃតាមការអំពាវនាវរបស់កម្ពុជាថែមទៀតផង។
អ្នកឧកញ៉ា ចេន ហ្ស៊ី ជាអ្នកជំនួញម្នាក់ដែលបានចាក់គ្រឹះជាយូរមកហើយនៅក្នុងប្រទេសកម្ពុជា ។សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជាដែលមានអង្គភាពជាច្រើនធ្វើការផ្តោតលើ វិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុន Prince Holding Group មានអាជីវកម្មជាង ៨០ នៅក្នុងប្រទេសកម្ពុជាដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និងភេសជ្ជៈ និងវិស័យជីវិតរស់នៅ ។ល។
ក្រុមហ៊ុន Prince Holding Group កំពុងអភិវឌ្ឍន៍ទីក្រុងរាម ដែលជាគម្រោងទេសចរណ៍ និងលំនៅដ្ឋានបុរីនាពេលខាងមុខដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន ១៦ ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងតំបន់៕

