Cctime 6monthsfree desktop
Cc times  web banner kh (2)

ឯកឧត្តមសួស យ៉ារ៉ា សង្ឃឹមថា ក្រោយកូវីដ-១៩ចប់ចិនមានកំណើនសេដ្ឋកិច្ចវិជ្ជមាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឯកឧត្តមសួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា

ភ្នំពេញ៖ អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងថា«ក្រោយពីកូវីដរាតត្បាត ប្រទេសចិនសមានកំណើនសេដ្ឋកិច្ចវិជ្ជមាន ទោះបីត្រឹម៣ភាគរយក៏ដោយ»។ នេះបើតាមកិច្ចសម្ភាសន៍កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។

ឯកឧត្តម សួស យ៉ារ៉ា បានគូសបញ្ជាក់ថា តាមរយៈការព្យាករណ៍សេដ្ឋកិច្ចរបស់ប្រទេសចិន កំណើនសេដ្ឋកិច្ចមុននិងក្រោយ ការផ្ទុះរាលដាលនៃជំងឺកូវីដនេះ គឺចិនមានកំណើនសេដ្ឋកិច្ចត្រឹម៣ភាគរយទេ បើប្រៀបធៀបនឹងឆ្នាំ២០១៩មានកំណើន ៧ភាគរយ ដូច្នេះបើយកចំណុចនេះមកពិភាក្សាគ្នានិងគិតពិចារណា គឺប្រទេសចិនមានកំណើនជាវិជ្ជមាន ក្រោយពីកូវីដរាតត្បាត ទោះបីជា ៣ភាគរយក៏ដោយ ព្រោះថា បើប្រៀបធៀបនឹងប្រទេសធំៗ ផ្សេងទៀត គឺមានកំណើនអវិជ្ជមាន(សេដ្ឋកិច្ចធ្លាក់ចុះ)។

ជាមួយគ្នានេះ ឯកឧត្តមបានប្រៀបធៀបក្នុងករណីនេះ គឺវិបត្តិនៅក្នុងឆ្នាំ២០២០ ជាវិបត្តិមួយអាក្រក់ជាងគេបំផុតលើពិភពលោក បើប្រៀបធៀបមហាវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ១៩៣០ និងវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨។ហើយបើវិបត្តិធ្ងន់ធ្ងររបៀបនេះអ្វីដែលសំខាន់គឺប្រទេសពិភពលោក ឧស្សាហកម្មពិភពលោកទំាំងមូល គួរតែគិតពិចារណាក្នុង Fiscal Stimulus plan គឺវិធានការសារពើពន្ធជាកញ្ចប់ព្រោះវិធានការនេះគឺសំខាន់ណាស់ បើតាមអ្នកសេដ្ឋកិច្ចនិយាយប្រហែលត្រូវការ ៨ ទ្រីលានដុល្លារ។

ឯកឧត្តមមានប្រសាសន៍ថា៖«ភាពការណ៍នេះ គឺទាំងក្នុងស្រុក ការបង្កើននូវវិនិយោគក្នុងស្រុកជាការសំខាន់ ហើយការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដោយបើកចំហរគឺជាចំណុចពិសេស ដើម្បីឲ្យសកម្មភាពទំាំងអស់ដើរ គឺត្រូវតែរក្សាពហុប៉ូល ពហុភាគីនិយមហើយត្រូវតែរក្សាអំពីច្បាប់និងទម្លាប់អន្តរជាតិ នៅក្នុងផ្នែកពាណិជ្ជកម្មពិភពលោក»។

សម្រាប់ឯកឧត្តម សួស យ៉ារ៉ា ប្រទេសចិនបានធ្វើដំណើរត្រូវនឹងគន្លងដូចដែលបានរៀបរាប់ ហើយមានតែប្រទេសចិនមួយដែលសល់ថវិការបម្រុងធំជាងគេបំផុត ដើម្បីអាចចេញទៅក្នុង Stimulus plan ដើម្បី បង្ហាញនៅក្នុងវិធានការសារពើពន្ធជាកញ្ចប់នេះ។សេដ្ឋកិច្ចចិននឹងងើបឡើងវិញបណ្តើរៗ ហើយកាន់តែរឹងមាំជាងមុន ប៉ុន្តែមិនមានមហាលោតផ្លោះអីពេកទេនៅពាក់កណ្តាលឆ្នាំ២០២០ ក្រោយការគ្រប់គ្រងសភាពការណ៍នៅប្រទេសចិនបានស្ងប់ស្ងាត់ហើយ ផលិតកម្មផ្សេងៗ បានដំណើរការប្រក្រតីឡើងវិញជាផ្នែកៗ ខណៈពេលដែលប្រទេសធំៗផ្សេងទៀតមានផលិតកម្ម និងឧស្សាហកម្មកំពុងតែរងគ្រោះ។ ជាពិសេស នៅឆ្នាំ២០២២ មិប្រទេសចិននៅតែជ្រោងទង់ជំនះសម្រាប់ការគ្រប់គ្រង និងមានតួនាទីដឹកនាំពហុភាគីនិយម ក៏ដូចជា នៅក្នុងផលិតកម្មពិភពលោកផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង