Smart saver cctime web bannertif

ធនាគារ កាណាឌីយ៉ា ប្រកាសភាពជាដៃគូយុទ្ធសាស្ត្រជាមួយ Taobao ដើម្បីលើកស្ទួយបទពិសោធន៍ទិញទំនិញតាមពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជាកាន់តែប្រសើរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

រាជធានីភ្នំពេញ ប្រទេសកម្ពុជា៖ ក្នុងនាមជាធនាគារពាណិជ្ជឈានមុខគេមួយ ដែលមានកេរ្តិ៍ឈ្មោះរឹងមាំអស់រយៈរពលជាងបីទសវត្សរ៍នៅក្នុងទីផ្សារហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ធនាគារ កាណាឌីយ៉ា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនជាមួយក្រុមហ៊ុន Taobao ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំបំផុតរបស់ប្រទេសចិនគ្រប់គ្រងដោយក្រុមហ៊ុន Alibaba Group ក្នុងគោលបំណងលើកកម្ពស់បទពិសោធន៍ទូទាត់ឌីជីថលរបស់អតិថិជនរបស់ធនាគារ។

ជាមួយនឹងការពង្រីកទីផ្សាររបស់ Taobao នាពេលថ្មីៗនេះ និងសន្ទុះកើនឡើងនៃពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា ការសហការគ្នានេះ គឺជាការបោះជំហានមួយក្នុងការផ្តល់ជូនអតិថិជនរបស់ធនាគារ កាណាឌីយ៉ា នូវបទពិសោធន៍ប្រតិបត្តិការអនឡាញដ៏សាមញ្ញ និងងាយស្រួល ខណៈពេលដែលធានាឲ្យបាននូវដំណើរការនៃការទិញទំនិញកាន់តែប្រសើរដែលស្របទៅតាមតម្រូវការ។

បន្ថែមពីនេះ អតិថិជននឹងទទួលបានការផ្តល់ជូនពិសេស ពីធនាគារកាណាឌីយ៉ា ព្រមទាំងសុវត្ថិភាពក្នុងការធ្វើប្រតិបត្តិការកាន់តែប្រសើរឡើង តាមរយៈការទូទាត់ប្រាក់តាមកាតយ៉ាងងាយស្រួល ដែលធ្វើឱ្យការទិញទំនិញតាម Taobao កាន់តែងាយស្រួល និងរហ័សជាងមុន។

ធនាគារ កាណាឌីយ៉ា និង Taobao ក្នុងនាមជាអ្នកដឹកនាំក្នុងវិស័យធនាគារ និងពាណិជ្ជកម្មអេឡិចត្រូនិកបានប្តេជ្ញាចិត្តក្នុងការជំរុញនវានុវត្តន៍ក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល និងបង្កើនការពេញចិត្តរបស់អតិថិជននៅកម្ពុជា

សម្រាប់ព័ត៌មានបន្ថែមអំពីភាពជាដៃគូ និងអត្ថប្រយោជន៍ដែលផ្តល់ជូន សូមទំនាក់ទំនងផ្នែកបម្រើអតិថិជនរបស់យើងខ្ញុំគ្រប់ពេលវេលាតាមរយៈ 023 868 222 ឬចូលទៅកាន់លីង៖ https://www.canadiabank.com.kh/promotions/taobao-canadia-visa-cards 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង