Yearendyearend1140x150
Img 0571

ប្រាក់បញ្ញើក្នុង«វិស័យមីក្រូហិរញ្ញវត្ថុ»កើនខ្ពស់ជាងប្រាក់កម្ចីក្នុងបរិបទកូវីដ-១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានភាពមីក្រូហិរញវត្ថុកម្ពុជា។

ភ្នំពេញ៖ឥណទានដែលមីក្រូហិរញ្ញវត្ថុបញ្ចេញអាចមានការកើនឡើងបន្តិចបន្តួចប្រមាណ១០ភាគរយ ខណៈការដាក់ប្រាក់បញ្ញើរបស់អតិថិជនហាក់មានការកើនឡើងប្រមាណ១០ភាគរយខ្ពស់ជាងប្រាក់កម្ចី។ការកើនឡើងនេះ ដោយសារការប្រាក់ខ្ពស់និងការវិនិយោគនេះជាជម្រើសល្អក្នុងបរិបទកូវីដ។នេះបើតាមការលើកឡើងរបស់លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានភាពមីក្រូហិរញវត្ថុកម្ពុជា។

លោក កាំង តុងងី បានថ្លែងថា បើប្រៀបធៀបជាមួយនឹងឆ្នាំ២០២០ ឥណទានដែលមីក្រូហិរញ្ញវត្ថុបញ្ចេញមានទំហំប្រហាក់ប្រហែល អាចមានការកើនឡើងបន្តិចបន្តួច ដោយសារតែនៅក្នុងបរិបទនេះ ជាគោលនយោបាយរបស់រដ្ឋាភិបាល គឺបានជំរុញឲ្យវិស័យហិរញ្ញវត្ថុទាំងមូលជួយបញ្ចេញឥណទានជួយដល់អតិថិជន អតិថិជនត្រូវការសាច់ប្រាក់បន្ថែមក្នុងការស្តារអាជីវកម្ម និងបន្តអាជីវកម្មឡើងវិញ ដូច្នេះមីក្រូហិរញ្ញវត្ថុនៅតែបញ្ចេញឥណទានជាធម្មតា គ្រាន់តែការបញ្ចេញឥណទាននឹងធ្វើដោយស្ថានភាពប្រុងប្រយ័ត្ន និងសិក្សាទំហំប៉ះពាល់ ក៏ដូចជាលំហូរសាច់ប្រាក់របស់អតិថិជន។

បើតាមលោក កាំង តុងងី បានបញ្ជាក់ថា តាមអ្វីដែលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានសិក្សាកន្លងមក គឺថាអតិថិជនដែលមានសាច់ប្រាក់នៅសល់ កំពុងរង់ចាំមើលស្ថានភាពកូវីដ។ ប្រសិនបើស្ថានភាពកើនឡើង ពួកគាត់អាចយកប្រាក់នោះទៅវិនិយោគវិស័យផ្សេងទៀត ប៉ុន្តែដោយសារស្ថានភាពនេះមិនទៀងទាត់ ដូច្នេះអតិថិជនដែលមានសាច់ប្រាក់នៅក្នុងដៃគឺយកមកដាក់នៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅវិញ ដោយសារតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ប្រាក់បញ្ញើខ្ពស់ ហើយមានគ្រឹះស្ថានខ្លះផ្តល់អត្រាការប្រាក់រហូតដល់ ៩%ក្នុងមួយឆ្នាំ។

លោក កាំង តុងងី ថ្លែងថា "ក្នុងបរិបទស្ថានភាពបច្ចុប្បន្នមិនច្បាស់លាស់នេះ ការដាក់ប្រាក់បញ្ញើនៅមីក្រូហិរញ្ញវត្ថុជាជម្រើសដ៏ល្អមួយសម្រាប់អតិថិជនទូទៅ"។

លោក កាំង តុងងី បានបន្តថា ជារួមស្ថានភាពទូទៅនៃវិស័យហរិញ្ញវត្ថុនៅកម្ពុជានៅតែមានភាពប្រុងប្រយ័ត្ន និងមានដំណើរការធម្មតា ហើយយើងធ្វើក្នុងស្ថានភាពប្រុងប្រយ័ត្ន ដោយសារតែដឹងហើយថាក្នុងស្ថានភាពនេះ ផលប៉ះពាល់នៃជំងឺកូវីដមានការថមថយ ប៉ុន្តែស្ថានភាពអាចប្រែប្រួលគ្រប់ពេលវេលា ដូច្នេះគ្រឹះស្ថាននិមួយៗ សមាជិករបស់សមាគមគឺមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើប្រតិបត្តិការជាមួយអតិថិជន ក៏ដូចជាការរៀបចំប្រព័ន្ធផ្ទៃក្នុង ការពារនៅពេលដែលមានការបិទខ្ទប់ ឬក៏មានបញ្ហាណាមួយកើតឡើង ក៏ដូចជាការជួបប្រទះសម្ពាធសាច់ប្រាក់ ជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង