Cctimesw1140xh150cm copy

សម្ភារជាជំនួយរបស់ចិនបានដឹកមកដល់កម្ពុជា ដើម្បីដោះស្រាយបញ្ហាខ្វះខាតជាបន្ទាន់

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រទេសចិនបានផ្តល់ជំនួនជាសម្ភារប្រឆាំងកូវីដ-១៩បន្ថែមដល់ប្រទេសកម្ពុជា ហើយសម្ភារទាំងអស់នោះបានភាគីចិនបានដឹកមកដល់រាជធានីភ្នំពេញហើយនាថ្ងៃទី១៨ ខែកញ្ញា។សម្ភារទាំងអស់នេះ គឺដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតជាបន្ទាន់របស់ភាគីកម្ពុជាក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសកូវីដ១៩។

សម្ភារទាំងអស់នោះ មានឧបករណ៍តេស្តរកជំងឺវីរុសកូវីដរបស់ក្រុមហ៊ុន JWF ចំនួន៣០ម៉ឺន សម្រាប់បានប្រគល់ជូនកាលពីថ្ងៃទី៣១ខែកក្កដាកន្លងមកតាមរយៈជើងយន្តហោះដឹកជញ្ជូនវ៉ាក់សាំងបញ្ជាទិញរបស់ភាគីកម្ពុជា។ សម្ភារដទៃទៀតដោយសារតែទំហំធំនិងទំងន់ធ្ងន់ ត្រូវបានដឹកជញ្ជូនតាមផ្លូវសមុទ្រដោយក្រុមហ៊ុន COSCOCambodia Pte. Ltd.។ សម្ភារៈជំនួយនៃកុងតឺន័រទាំង១២ដែលដឹកជញ្ជូននាលើកនេះ ទទួលបានអាទិភាពរៀបចំដាក់លើទូកនាដើមខែកញ្ញា ក្រោយពីបានមកដល់ខេត្តព្រះសីហនុកាលពីថ្ងៃទី១៣ខែកញ្ញាបានធ្វើការបោសសម្អាតគយនិងបានទទួលយក។

សម្ភារទាំងអស់ត្រូវបានបញ្ជូនទៅកាន់ទីតាំងឃ្លាំងដែលកំណត់ដោយក្រសួងសុខាភិបាលកម្ពុជាតាមការគ្រោងទុក សម្ភារៈទាំងនេះរួមមានម៉ាស់ សម្លៀកបំពាក់ការពារ និងម៉ាស៊ីនអុកស៊ីសែនជាដើម។នេះបើយោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជា។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង