កោះកុង៖ កាលពីយប់ថ្ងៃ ១៣ មេសា ឆ្នាំ ២០២០ ក្រុមការងារឆ្លើយតបបន្ទាន់ទៅនឹងជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តកោះកុង បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះស្រាវជា្រវ និងសាកសួរព័ត៌មានលើជនជាតិចិន០៨នាក់ និង ខ្មែរ០១នាក់ពាក់ព័ន្ធនឹងកូវីដ១៩។
បុរសជនជាតិចិនចំនួន ០៨នាក់ ជាអ្នកធ្វើដំណើរមកពីខេត្តហ៊ូប៉ី ប្រទេសចិន រីឯបុរសជនជាតិខ្មែរ ១នាក់ គឺជាអ្នកបើកបររថយន្តឱ្យជនជាតិចិននោះ ដែលបានធ្វើដំណើរតាមយន្តហោះប្រទេសចិន ឆ្ពោះត្រង់មកព្រលានយន្តហោះភ្នំពេញអន្តរជាតិពោចិនតុងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ និងបន្តធ្វើដំណើរភ្លាមពីភ្នំពេញមកក្រុមហ៊ុនវារីអគ្គិសនីតាតៃ ខេត្តកោះកុង តាមរថយន្តស្លាកលេខ ភ្នំពេញ 2AK-8166 ក្នុងថ្ងៃខែឆ្នាំដដែល។
បច្ចុប្បន្នជនជាតិចិនទាំង០៨នាក់ និងអ្នកបើកបរ០១នាក់បានដាក់ឱ្យនៅដាច់ដោយឡែក និងសិក្សាស្រាវជ្រាវតាមដានបន្ត ដើម្បីរកករណីសង្ស័យCOVID-19 ៕



