Yearendyearend1140x150

សម្តេចហ៊ុន សែន សម្រេចឲ្យចាក់វ៉ាក់សាំងជូន«កុមារ»ចាប់ពីអាយុ៦ទៅ១២ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៥ កញ្ញានេះ បានប្រកាសសម្រេចឲ្យចាក់វ៉ាក់សាំងដល់ កុមារ ចាប់ពីអាយុ ៦ ឆ្នាំ ឡើងទៅ។ ការសម្រេចនេះ ក្នុងគោលបំណងឱ្យកុមារទាំងអស់អាចចូលរៀនឡើងវិញ ហើយយុទ្ធនាការនេះនឹងបើកចាប់ពីថ្ងៃសុក្រ ទី ១៧ នេះដែល ហើយសម្តេចធ្វើសន្និសីទប្រកាសបើកដោយផ្ទាល់នៅវិមានសន្តិភាព។

យោងតាមសារជាសម្លេងរបស់សម្តេច ហ៊ុន សែន បានថ្លែងថា ប្រសិនបើមិនចាក់វ៉ាក់សាំងជូនកុមារចាប់ពីអាយុ៦ទៅ១២ឆ្នាំទេ នោះកម្ពុជាមិនអាចឈានទៅរកការបើកសាលាបឋមសិក្សាបានទេ ព្រោះនេះជាអាយុនៅក្នុងក្របខណ្ឌបឋមសិក្សា ហើយការបើកឡើងវិញតែអនុវិទ្យាល័យ និងវិទ្យាល័យ ជាហេតុធ្វើឱ្យមានការលំបាក។ ម្យ៉ាងទៀត វ៉ាក់សាំងក៏បានសិក្សានៅតាមប្រទេសនានា ហើយគេក៏បានប្រើប្រាស់សម្រាប់ក្មេងដែលមានអាយុក្រោម ១២ឆ្នាំរួចមកហើយដែរ ដូចនេះបញ្ហាវ៉ាក់សាំងមិនមែនជាបញ្ហាលំបាកទេ។

បើតាសម្តេច ហ៊ុន សែន ម្ខាងគឺវ៉ាក់សាំងអនុញ្ញាតឱ្យចាក់ ហើយម្ខាងទៀតកម្ពុជាមានវ៉ាក់សាំងក្នុងដៃរួចជាស្រេច ហើយចំនួនកុមារតាមស្ថិតិមានត្រឹមតែជាង១លាន៨សែននាក់តែប៉ុណ្ណោះ ដូច្នេះកម្ពុជានឹងត្រូវបើកយុទ្ធនាការមួយទៀតនៅថ្ងៃសុក្រនេះដើម្បីចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៦ឆ្នាំ ទៅ១២ឆ្នាំ ។

សម្តេចបានអំពាវនាវឱ្យអាណាព្យាបាលទាំងអស់ ចូលរួមក្នុងយុទ្ធនាការនេះ ជាពិសេសសម្តេចក៏បានឱ្យក្រសួងសុខាភិបាល ក៏ដូចជាគណៈកម្មការចំពោះកិច្ចវ៉ាក់សាំងទូទាំងប្រទេស និងជាអនុគណៈកម្មការចាក់វ៉ាក់សាំងនៅតាមរាជធានី-ខេត្ត ធ្វើការប្រុងប្រៀបដើម្បីរៀបចំការបែងចែកវ៉ាក់សាំង និងរៀបចំក្រុមគ្រូពេទ្យដើម្បីអនុវត្តនូវការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់សម្រាប់កុមារអាយុពីអាយុ៦ឆ្នាំ ទៅ១២ឆ្នាំ ដែលមានជាង១លាន៨សែននាក់ ដោយចាប់ផ្តើមពីថ្ងៃសុក្រនេះទៅ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង