ភ្នំពេញ៖នារីវ័យក្មេងម្នាក់នៅយប់ថ្ងៃទី ៨ កញ្ញានេះ បានឡាយអះអាងថា ប៉ូលិសចរាចរណ៍គោលដៅស្តុបអាងទឹក ខណ្ឌ៧មករា វាយគាត់បែកក្បាល ក្រោយគាត់បើកបរល្មើសច្បាប់ចរាចរណ៍។មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា។
យោងតាមសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បន្ទាប់ពីពេលកេីតហេតុរួច ។
បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បេីស្រាវជ្រាវហេីយឃេីញថាមានកំហុស មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បាប់ ក៏ដូចជាការអនុវត្តវិន័យកងកម្លាំងផងដែរ ។ចំពោះអ្នកបេីកបរល្មេីសច្បាប់ បេីកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ៕
គួរបញ្ជាក់ថា វិធានការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពេលនេះ ធ្វើឡើងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ៕

