Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

សាកលវិទ្យាល័យ«ខេមតិច»ចុះអនុស្សរណៈរួមគ្នាជាមួយវិទ្យាស្ថានជាតិMISTI

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនិងសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (សាកលវិទ្យាល័យ ខេមតិច)។

ពិធីនេះរៀបចំឡើងក្នុងគោលបំណងរួមគ្នា ដើម្បីអភិវឌ្ឍសមត្ថភាពបុគ្គលិក ចែករំលែកបទពិសោធន៍អំពីការ ស្រាវជ្រាវអនុវត្តន៍ លើកតម្កើងគុណតម្លៃនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលអាចធានាដល់ការអភិវឌ្ឍប្រកប ដោយចីរភាពរបស់ប្រទេសកម្ពុជា។

ក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា ដោយបានបញ្ជាក់អំពីការគាំទ្រយ៉ាងពេញលេញ និងទឹកចិត្តរីករាយ ចំពោះអនុស្សរណៈនៃការយោគយល់គ្នានេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី និងអ្នកឧកញ៉ា ពុង ឃាវសែ បានណែនាំឱ្យស្ថាប័នទាំងពីរ សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកតម្កើងគុណតម្លៃនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលធានាសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០។

សូមជម្រាបថា ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពបុគ្គលិករួមគ្នា រវាងវិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ និងសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា នៅបីកម្រិត៖ កម្រិតបច្ចេកទេស កម្រិតគ្រប់គ្រងថ្នាក់កណ្តាល និងកម្រិតគ្រប់គ្រងជាន់ខ្ពស់។ ១ ការស្រាវជ្រាវអនុវត្តន៍ និងការស្រាវជ្រាវគោលនយោបាយ ដើម្បីអភិវឌ្ឍ និងធានានវានុវត្តន៍នៃសហគ្រាសខ្នាត តូច និងមធ្យម។ ២ ការលើកកម្ពស់គុណតម្លៃនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងប្រទេសកម្ពុជា។ ៣ ការអនុវត្តគោលនយោបាយលើកកម្ពស់ និងធានានវានុវត្តន៍សហគ្រាសខ្នាតតូច និងមធ្យម តាមរយៈគំរូសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យ សហគ្រាស និងរដ្ឋាភិបាល៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង