ភ្នំពេញ៖ រដ្ឋាភិបាលបានលុបចោលការហាមឃាត់ការធ្វើដំណើរពី«ស្រុកមួយទៅស្រុកមួយ» ចំណែកភ្នំពេញ និងខេត្តកណ្ដាលអាចឆ្លងកាត់គ្នាបានធម្មតា។ នេះបើតាមសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលក្នុងថ្ងៃ ១០ មេសា ឆ្នាំ ២០២០។
យោងសេចក្ដីប្រកាសបានឲ្យដឹងថា ភូមិសាស្ត្រភ្នំពេញ និងខេត្តកណ្ដាល ត្រូវបានចាត់ទុកជាតំបន់តែមួយ ដែលមិនស្ថិតក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកឡើយ។
ជាពិសេស រដ្ឋាភិបាលសម្រេចលុបចេញវិញ នូវកាហាមឃាត់ការធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ នៅក្នុងខេត្តតែមួយ ដោយរក្សាទុកជាធរមាននូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត៕
![](https://cdn.cc-times.com/kh.cc-times.com/media/1303/large/92926829_3994667970550965_5455548380858023936_n.jpg?1586495601)