Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្នុងខែសីហា«ជនបរទេស»ជាង៧០០០នាក់ធ្វើដំណើរចូលមកកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ភ្នំពេញ៖ ក្នុងខែសីហា ឆ្នាំ២០២១ មានជនបរទេសធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ៧,១៣៨នាក់ មាន៣១សញ្ជាតិ ដែលភាគច្រើនគឺចូលមកតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ជនបរទេសដែលវិលចូលប្រទេសកម្ពុជាភាគច្រើន ក្នុងគោលបំណងមកធ្វើការងារដោយប្រើប្រាស់ទិដ្ឋាការការងារ(Visa E)ដោយគិតជាមធ្យមមានជនបរទេសចូលមកកម្ពុជាប្រមាណ២០០នាក់ក្នុងមួយថ្ងៃ។

យោងតាមទិន្នន័យប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា(FPCS) បង្ហាញថា បច្ចុប្បន្ននេះ មានជនបរទេសកំពុងស្នាក់នៅកម្ពុជាចំនួន ១៣៦,២៩២ នាក់ ស្រី ៣៣,០៧៦ នាក់ មាន១៦៥ សញ្ជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង