Img 1426
Swift cc time

ក្រសួងការងារឱ្យរដ្ឋបាលរោងចក្រ«កត់ឈ្មោះកម្មករ»ដែលអវត្តមានក្នុងថ្ងៃចូលឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ដើម្បីបង្ការហានិភ័យក្រោយពេលចូលឆ្នាំខាងមុខនេះ និងយោងទៅតាមវិធានចត្តាឡីស័កក្រសួងសុខាភិបាល លោក ហេង សួរ រដ្ឋលេខាធិការ និង ជាអ្នក នាំពាក្យ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំឱ្យរដ្ឋបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន កត់ឈ្មោះកម្មករនិយោជិត បុគ្គលិកទាំងអស់ ដែលអវត្តមានក្នុងអំឡុងពេលចូលឆ្នាំ។

បើតាមលោកហេង សួរ ការកត់ឈ្មោះនេះ គឺដើម្បីប្រគល់ជូនអាជ្ញាធរ និងដើម្បីត្រៀមធ្វើចត្តាឡីស័ក (ដាក់បងប្អូនទាំងនោះឱ្យនៅ ដាច់ដោយឡែកពីគេ) នៅតាមផ្ទះជួលរបស់គាត់ ចំនួន ១៤ថ្ងៃ ដោយគ្មានប្រាក់ឈ្នួលសិន ទើបអនុញ្ញាតឱ្យចូលធ្វើការ។


ពាក្យទាក់ទង: កម្មករ
Khcct banner

អត្ថបទទាក់ទង