Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

កសិករនៅកម្ពុជាមួយចំនួន«ធ្វើស្រែខាតបង់»ដោយសារតម្លៃប្រេង និងជីកសិកម្មឡើងថ្លៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
កសិករប្រមូលផលស្រូវ (រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា)

ភ្នំពេញ៖ កសិករខ្នាតតូច និងមធ្យមនៅកម្ពុជាមួយចំនួនមិនសូវទទួលបានផលចំណេញខ្ពស់ ហើយខ្លះទៀតខាតបង់ថវិកា ដោយសារតម្លៃផលិតផលកសិកម្មចុះថោកនៅក្នុងទីផ្សារ ហើយតម្លៃជី និងថ្នាំកសិកម្មមានការឡើងថ្លៃ។នេះបើយោងតាមការការអះអាងរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា។

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាសម៍ថា កសិករជាង៩០ភាគរយធ្វើដំណាំកសិកម្មដាំដុះស្រូវ ធ្វើចម្ការជាដើម និងប្រមាណ១០ភាគរយទៀតធ្វើដំណាំកសិកម្មបន្ទាប់បន្សំ មានដូចជាដាំបន្លែ ផ្លែឈើជាដើម។ចំពោះកសិករខ្នាតតូច និងមធ្យម គឺមានការខាតបង់ច្រើនដោយសារសម្ភារៈ ជីកសិកម្ម និងថ្នាំកសិកម្មមានការឡើងថ្លៃ ហើយផលិតផលកសិកម្មទទួលបានតម្លៃទាបនៅក្នុងទីផ្សារ។

បើតាមលោកថេង សាវឿន នៅពេលប្រមូលផលម្តងៗ កសិករស្ទើរតែមិនទទួលបានផលចំណេញ ហើយកសិករខ្លះឈានដល់ការខាតបង់ដើមទុនក៏មានដែរ ដោយមានការខាតបង់ថវិកាជាមធ្យមចន្លោះពី៤០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀលក្នុងមួយរដូវៗនៃការប្រមូលផល។ ការខាតបង់ នេះ អាស្រ័យ ទៅលើ ទំហំក សិកម្មដែលកសិករបានដាំដុះ បើទំហំកសិកម្មធំ នោះការខាតបង់ក៏បានច្រើនដូចគ្នា។

លោកថា បញ្ហានេះបូករួមជាមួយកសិករខ្លះខ្វះបច្ចេកទេសក្នុងការដាំដុះ និងខ្វះដើមទុនផងដែរ ដែលជាហេតុធ្វើឱ្យពួកគាត់ប្រឈមនឹងការសងបំណុលធនាគារ ព្រោះកសិករភាគច្រើនខ្ចីបុលពីធនាគារ ដើម្បីធ្វើដើមទុនក្នុងការប្រកបរបរកសិកម្ម។

ក្រសួងកិសកម្មកម្ពុជា បានឱ្យដឹងពីមូលហេតុដែលនាំឱ្យថ្លៃជីកសិកម្មឡើងថ្លៃ ដោយសារនៅបណ្តាប្រទេសផលិតថ្នាំកសិកម្ម និងជីកសិកម្មសម្រាប់នាំចេញ មិនអាចផលិតឆ្លើយតបបានតាមការបញ្ជាទិញពីប្រទេសកម្ពុជា ហើយការដឹកជញ្ជូនប្រើពេលវេលាយូរដោយមានបញ្ហារីករាលដាលជំងឺកូវីដ-១៩។ក្រសួងកសិកម្មបានសង្កត់ធ្ងន់ថា ក្រសួងបានខិតខំជាច្រើនដើម្បីជួយដល់ដល់ប្រជាកសិករ ដើម្បីការរីកចម្រើននៃវិស័យកសិកម្មនៅកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង