Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមហ៊ុនឥណ្ឌូណេស៊ី កំពុងសិក្សាបើកជើងហោះហើរទៅខេត្តសៀមរាប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ឥណ្ឌូណេស៊ី៖ ពាក់ព័ន្ធនឹងការហោះហើររវាងប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី លោកប្រធានាធិបតីឥណ្ឌូណេស៊ី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានលើកឡើងថា បច្ចុប្បន្ននេះ ជើងហោះហើររបស់ក្រុមហ៊ុន AirAsia Cambodia មានជើងហោះហើរទៅកោះបាលី របស់ឥណ្ឌូណេស៊ី ឯក្រុមហ៊ុនឥណ្ឌូណេស៊ី ក៏កំពុងសិក្សាដើម្បីបើកជើងហោះហើរទៅខេត្តសៀមរាបផងដែរ។

ការថ្លែងនេះធ្វើឡើងក្នុងជំនួបរវាងសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយ លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូណេស៊ី នៅវិមានប្រធានាធិបតី នាទីក្រុង Jakarta នៅក្នុងអំឡុងពេលទស្សនកិច្ចការងាររបស់សម្តេចនៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី០៥ ឧសភា ២០២៥។

ក្នុងជំនួបនេះសម្តេច ហ៊ុន សែន បានលើកឡើងថា ប្រទេសកម្ពុជា-ឥណ្ឌូណេស៊ីមានសហប្រតិបត្តិការល្អ ហើយសម្តេចសង្ឃឹមថា ភាគីទាំងពីរនឹងអាចជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការហោះហើរ ឱ្យខ្លាំងក្លាថែមទៀត ។

គួរបញ្ជាក់ថា កន្លងមកភាគីកម្ពុជា-ឥណ្ឌូណេស៊ី ធ្លាប់បានជំរុញឲ្យមានការហោះត្រង់ឡើងវិញ និងកាន់តែច្រើនរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដោយក្រុមហ៊ុនអាកាសចរណ៍ឥណ្ដូណេស៊ី ដូចជា Lion Air, City Link ជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង