Cctime 6monthsfree desktop
Cc times  web banner kh (2)

៤ខែដើមឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករបានជិត ៣០ ម៉ឺនតោន និង នាំចេញស្រូវបាន៣ លានតោន ទទួលបានចំណូលជាង ៩០០លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករប្រមាណជិត ៣០ម៉ឺនតោន ក្នុងនោះបាននាំចេញស្រូវប្រមាណ ៣ លានតោន ដែលគិតជាសាច់ប្រាក់ទទួលបានជាង ៩០០លានដុល្លារ។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥នេះ កម្ពុជាសម្រេចការនាំចេញអង្ករបានចំនួនជាង ២៨២ ពាន់តោន ក្នុងទំហំទឹកប្រាក់ ២០៩.២២ លានដុល្លារ។ ក្នុងចំណោម ការនាំចេញអង្ករជាង ២៨២ ពាន់តោននោះ កម្ពុជាបាននាំចេញទៅ ៤៨ក្រុមហ៊ុន ស្ថិតក្នុង ៥៩គោលដៅ។ កម្ពុជាបាននាំចេញទៅ២៦ប្រទេសនៅក្នុងទ្វីបអឺរ៉ុប ចំនួន ១៣៤ ២១២តោន ស្មើនឹង១០៦.១៩ លានដុល្លារ។

ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត ជាប្រភពនាំចូលអង្ករកម្ពុជាធំជាងគេទី២ បន្ទាប់ពីទ្វីបអឺរ៉ុប មានចំនួន ៧០ ៤៣៥ តោន គិតជាសាច់ប្រាក់ចំនួន ៤១.៣៥ លានដុល្លារ។ កម្ពុជាបាននាំចេញទៅ ៥ប្រទេសក្នុងសមាជិកអាស៊ាន ចំនួន ៤០ ២៩១តោន ចំនួន ២៨.៨៨លានដុល្លារ និងទៅកាន់ ២៦ប្រទេសផ្សេងៗទៀត នៅអាហ្វ្រិក មជ្ឍឹមបូព៌ា។ល។ ចំនួន ៣៧ ៣៧៥តោន ក្នុងទំហំទឹកប្រាក់ ៣២.៧៧លានដុល្លារ។

កម្ពុជាបាននាំចេញ អង្ករស្រូវក្រអូបគ្រប់ប្រភេទចំនួន ៧៧.៩៤%, អង្ករគ្រាប់វែង ១៧.១៥%, អង្ករចំហុយ ២.៤៧%, អង្ករសេរីរាង្គ ១.៩៥% និងអង្ករផ្សេងៗទៀត ០.៤៩%។ កម្ពុជាក៏បាននាំចេញទៅកាន់ប្រទេសជិតខាង ៣ ០៣១ ៤៣១ តោន ទទួលបានប្រាក់ចំនួន៧២៣.០៥ លានដុល្លារ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង