ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី ០៨ ខែមេសានេះបានអោយដឹងថា មានករណីអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន០២ករណីបន្ថែមហើយអ្នកជាសៈស្បើយថ្មីចំនួន០៥ករណីនៅទូទាំងប្រទេស។
បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជាដដែលនេះផងដែរករណីអ្នកឆ្លងកូវីដ១៩មាន០២ករណីបន្ថែមហើយអ្នកជាថ្មីមានចំនួន០៥ករណី ដោយសរុបជារួមអ្នកជាទាំងអស់មានចំនួន៦៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥៤នាក់នៅទូទាំងប្រទេស។
សូមបញ្ជាក់ថា គិតត្រឹមខែមករាឆ្នាំ២០២០រហូតមកដល់បច្ចុប្បន្ននៅកម្ពុជាមានឆ្លងកូវីដ១៩សរុបចំនួន១១៧នាក់ ព្យាបាលជាសៈស្បើយចំនួន៦៣នាក់ កំពុងសម្រាកព្យាបាលចំនួន៥៤នាក់ ស្លាប់គ្មាន៕

