
ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម្រេចទទួលយក សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន តាមសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា។
កិច្ចប្រជុំក៏បានអនុម័តលើសំណើរបស់គណបក្សប្រជាជនកម្ពុជា ក្នុងសុំផ្លាស់ប្តូរមុខតំណែងតំណាងរាស្រ្តមួយចំនួនផងដែរ៕
