Cct850x100 1

អ្នកល្មើស​បម្រាមគោចរជាង១ពាន់នាក់ត្រូវបាននាំខ្លួនមកអប់រំ,ពិន័យនិងបញ្ជូនទៅតុលាការ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សមត្ថកិច្ច​នគរបាលខណ្ឌពោធិសែនជ័យឃាត់ខ្លួនអ្នកធ្វើដំណើរដែលល្មើស​បម្រាម​គោចរកាលពីយប់មិញ។ រដ្ឋបាលនគរបាលខណ្ឌពោធិសែនជ័យ

ភ្នំពេញ៖​ នៅក្នុងការអនុវត្តវិធានការបម្រាមគោចរនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ១៣៥៤នាក់ទៀត និងយានយន្ត៧៣៤គ្រឿង បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប៨២២ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន៣០.៧លានរៀលផងដែរ។

បើយោងតាមនេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ បានគូសបញ្ជាក់ថា ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មានមនុស្សចំនួនន១៨នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញការអនុវត្តបម្រាមគោចរចាប់ពីម៉ោង ៩:០០នាទីយប់ ដល់ម៉ោង ៣:០០​នាទីទៀប​ភ្លឺ ក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់សស្កាត់ជំងឺកូវីដ១៩ និងជាពិសេសវីរុសដែលតា(Delta)។ការអនុវត្តនេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសថា នឹងមិនអត់អោននោះទេប្រសិនបើប្រជាពលរដ្ឋនៅតែបន្តល្មើសនឹងវិធានការរដ្ឋបាលនេះ៕


Khcct banner

អត្ថបទទាក់ទង