ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចហាមឃាត់ដល់ពលរដ្ឋខ្មែរដែលនៅក្នុងប្រទេសម៉ាឡេស៊ី មិនឲ្យត្រលប់ចូលមកកក្នុងប្រទេសកម្ពុជា ដើម្បីបង្ការការឆ្លងការរីករាលដាលនៃជំងឺកូរីដ ១៩។
បើតាមសម្តេច ការហាមឃាតនេះ គឺដោយសារធ្លាប់មានករណីប្ដីប្រពន្ធជនជាតិខ្មែរពីរនាក់មកពីបារាំង បានឆ្លងជំងឺកូវីដ១៩ រួចបានឆ្លងបន្តទៅកូនពីរនាក់ទៀត ដែលធ្វើឲ្យកើនដល់៤ករណី។ ការថ្លែងនេះ ធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាព និងវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងកាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជានៅថ្ងៃទី ៧ មីនា ឆ្នាំ ២០២០។
បើតាមក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈស្ថានទូតយើងនៅម៉ាឡេស៊ី បាន និងកំពុងសហការយ៉ាងជិតស្និតជាមួយអជ្ញាធរម៉ាឡេស៊ី ដើម្បីសម្របសម្រួលការរស់នៅរបស់ពលរដ្ឋយើងនៅទីនោះបន្តទៀត មួយរយៈបណ្តោះអាសន្ន រហូតដល់ស្ថានភាពមានលក្ខណៈកាន់ប្រសើរឡើងវិញសិន។