ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានកោតសសើរដល់ការខិតខំរបស់ក្រុមការងារ ប្រយុទ្ធនឹងជំងឺកូវីត១៩ ដោយទទួលបានលទ្ធផលល្អប្រសើរ ពិសេសមានការសហការគ្នាល្អ រវាងភាគីពាក់ព័ន្ធទាំងជាតិនិងអន្តរជាតិប្រកបដោយជំនាញនិងតម្លាភាព ។ ការសរសើរនេះ ធ្វើឡើងនៅក្នុងដំណើរទស្សន:កិច្ចនៅនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនិងបន្ទប់មជ្ឈមណ្ឌលប្រតិបត្តិការជំងឺឆ្លងនៅថ្ងៃទី ៦ មីនា ឆ្នាំ ២០២០៕



