ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានត្រៀមទីតាំងចាក់វ៉ាក់សាំងចំនួន៣៦កន្លែង សម្រាប់ចាក់ជូនកុមារដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ដែលរស់នៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។
ទីតាំងសម្រាប់ចាក់វ៉ាក់សាំងជូនកុមារកម្ពុជា ក្រសួងបានរៀបចំមន្ទីរពេទ្យនឹងមណ្ឌលសុខភាពដែលមាននៅតាមខណ្ឌទាំង១៤ ចំនួន៣៦ទីតាំង។
សម្រាប់ការចាក់វ៉ាក់សាំងនេះ ដូសទីមួយនឹងចាប់ផ្ដើមនៅថ្ងៃទី០១ សីហា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ សីហា ២០២១។ ចំណែកដូសទី២ នឹងត្រូវចាក់នៅថ្ងៃទី២២ សីហា ដល់ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០២១។
សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុញ្ញាតឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។សម្តេចបានអំពាវនាវដល់មាតាបិតាសូមត្រៀមខ្លួន ដើម្បីនាំកូនៗទៅទទួលចាក់វ៉ាក់សាំង។ ចំពោះការចាក់នេះមិនមានការបង្ខិតបង្ខំនោះទេ តែសម្តេចមើលឃើញថា ប្រជាពលរដ្ឋបានជឿទុកចិត្តចំពោះរាជរដ្ឋាភិបាល។
យោងតាមរបាយការណ៍បច្ចុប្បន្នកុមារ និង យុវវ័យក្រោម១៨ឆ្នាំ មានប្រមាណ១លាន ៩សែននាក់ ហើយរាជរដ្ឋាភិបាលត្រូវការវ៉ាក់សាំងចំនួន ៤លានដូសបន្ថែមទៀត ដើម្បីចាក់ជូនដល់កុមារ៕