
រតនគិរី៖ ថ្នាក់ដឹកនាំសម្ព័ន្ធគ្រូពេទ្យ សសយក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ដើម្បីរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងនៅមូលដ្ឋានភូមិសាស្ត្រខេត្តរតនគិរីចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ តទៅ សម្រាប់ដូសទី១ នេះ។
ឯកឧត្តម លី ចាន់សុភក្តី អនុប្រធានក្រុមប្រឹក្សាភិបាល បានដឹកនាំក្រុមសម្របសម្រួលក្រុមគ្រូពេទ្យស្មគ្រចិត្តសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដើម្បីជួបសំដែងការគួរសម និងភាក្សាការងារជាមួយឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី, ប្រធានមន្ទីរសុខាភិបាល និងអភិបាលស្រុកកូនមុំ និងស្រុកលំផាត់ រួមនិងតំណាងមន្ទីរ ស្ថាប័ន ពាក់ព័ន្ធ នៅសាលាខេត្តរតនគិរី។
នៅក្នុងកិច្ចពិភាក្សានេះបានចាប់ផ្តើមពិភាក្សាផ្តោតលើកិច្ចការអាទិភាពមានជាអាទ៍៖ ១-ការស្នាក់នៅ របស់ក្រុមគ្រូពេទ្យ ២-ការរៀបចំទីតាំងចាក់វ៉ាក់សាំង និងផែនការអញ្ជើញប្រជាពលរដ្ឋ ៣-ការរៀបចំប្រព័ន្ធ Internet ក្នុងការ Register ៤-ការសម្របសម្រួលនៅហ្នឹងកន្លែងរបស់អាជ្ញាធរដែនដី និងក្រុមគ្រួសារ ស.ស.យ.ក និង ស.ស.យ.ក.តាមបណ្ដារស្រុកនីមួយៗ នឹងនៅមូលដ្ឋាន ។
ជាចុងក្រោយ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានគោរពផ្តាំផ្ញើ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនឯកឧត្តម ហ៊ុន ម៉ានី ដែលបានសហការបញ្ជូនក្រុមគ្រូពេទ្យទាំង៥ក្រុម ចំនួន៥១រូប (ប្រធានតំបន់ ១ រូប) ដើម្បីចុះមកជួយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅខេត្តរតនគិរី ក្នុងមូលដ្ឋាន ស្រុកកូនមុំ និង ស្រុកលំផាត់ចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ តទៅ សម្រាប់ដូសទី១ នេះ៕
