
រុស្ស៊ី៖ កងទ័ពជើងទឹករុស្ស៊ី បានធ្វើសមយុទ្ធព្យុហយាត្រានៅលើដងទន្លេ Neva ក្នុងទីក្រុង St. Petersburg និង Kronstadt កាលពីថ្ងៃព្រហស្បតិ៍។
នាវាចម្បាំងចំនួន ៥៥ គ្រឿង យន្តហោះយោធា ៤៨ គ្រឿង និងនាវិកជាង ៤០០០ នាក់បានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ នៅថ្ងៃទី ២៥ ខែកក្កដាប្រទេសរុស្ស៊ីនឹងរៀបចំពិធីព្យុហយាត្រាដ៏ធំមួយនៅ St. Petersburg ។
នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មីបំផុតរបស់កងទ័ពជើងទឹកភាគខាងជើងរបស់រុស្ស៊ីនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្យុហយាត្រានេះ។
យោងតាមក្រសួងការពារជាតិរុស្ស៊ី ការដើរព្យុហយាត្រាយោធានឹងត្រូវធ្វើឡើងនៅទូទាំងប្រទេសរុស្ស៊ីនិងនៅកំពង់ផែ Tartus ប្រទេសស៊ីរី ដោយមាននាវាចរនិងនាវាចម្បាំង ២០០ គ្រឿងនៃប្រភេទផ្សេងៗយន្តហោះជាង ៨០ គ្រឿង និងបុគ្គលិកយោធាចំនួន ១៥.០០០ នាក់ត្រូវបានរំពឹងថា នឹងចូលរួមនៅក្នុងសមយុទ្ធ៕