Yearendyearend1140x150
Img 0571

កម្ពុជាប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ជូន«កុមារនិងយុវវ័យ»នៅថ្ងៃទី០៦ សីហា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ពេលចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាលម៉ែត្រកន្លងទៅ។

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុញ្ញាតឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។នេះបើយោងតាមសម្តេច ហ៊ុន សែន ប្រាប់សារព័ត៌មាន Fresh News។

បើតាម សម្តេច ហ៊ុន សែន សម្តេចនឹងធ្វើជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តង ហើយក្រៅពីចៅរបស់សម្តេចក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតទៅទទួលវ៉ាក់សាំងផងដែរ។

យោងតាមរបាយការណ៍បច្ចុប្បន្នកុមារ និង យុវវ័យក្រោម១៨ឆ្នាំ មានប្រមាណ១លាន ៩សែននាក់ ហើយរាជរដ្ឋាភិបាលត្រូវការវ៉ាក់សាំងចំនួន ៤លានដូសបន្ថែមទៀត ដើម្បីចាក់ជូនដល់កុមារ។ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាកំពុងស្វែងរកវ៉ាក់សាំងបន្ថែម ហើយសម្តេចបានស្នើសុំទៅភាគីពាក់ព័ន្ធត្រូវថែរក្សាវ៉ាក់សាំងដែលមានស្រាប់ ហើយពេលទទួលបានវ៉ាក់សាំងរដ្ឋាភិបាលនឹងចាប់ផ្តើមចាក់ជូនដល់កុមារ និងយុវវ័យនៅភ្នំពេញ និង ខេត្តកណ្តាលមុខគេ។

សម្តេច ហ៊ុន សែន បានអំពាវនាវដល់មាតាបិតាសូមត្រៀមខ្លួន ដើម្បីនាំកូនៗទៅទទួលចាក់វ៉ាក់សាំង ហើយសាលារាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ត្រូវត្រៀមខ្លួនដំណើរការផែនការនេះ។ចំពោះការចាក់នេះមិនមានការបង្ខិតបង្ខំនោះទេ តែសម្តេចមើលឃើញថា ប្រជាពលរដ្ឋបានជឿទុកចិត្តចំពោះរាជរដ្ឋាភិបាល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង